ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ក្រសួងប្តេជ្ញាសហការគាំទ្រដល់ការរីកចម្រើននៃវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។
នៅក្នុងជំនួបសម្តែងការគួរសម ជាមួយតំណាងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់កម្មសិទ្ធិបញ្ញាក្នុងការលើកកម្ពស់នវានុវត្តន៍ និងទាក់ទាញការវិនិយោគ។