នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម រៀបចំការតាំងពិព័រណ៍អំពីការច្នៃប្រឌិតតក្កកម្ម និងស្នាដៃពាក់ព័ន្ធកម្ម​សិទ្ធិឧស្សាហកម្ម ជួយប្រឹក្សាយោបល់ អំពីព័ត៌មានកម្មសិទ្ធិឧស្សាហកម្មដល់សាធារណជន    ផ្សព្វផ្សាយ និងប្រើប្រាស់ព័ត៌មាន ស្ដីពីកម្មសិទ្ធិឧស្សាហកម្ម ធ្វើជាឧបករណ៍សម្រាប់​ជរុញ​​ការច្នៃប្រឌិត​ថ្មី ក្នុងការបង្កើតការស្រាវជ្រាវក្នុងគោលបំណងអភិវឌ្ឍ វិទ្យាសាស្ដ្រ ​បច្ចេកវិទ្យា ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកអ្នកអាចធ្វើការណាត់ជួបជាមួយមន្ត្រីនៃនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទទួលបានព័ត៌មាននានាទាក់ទងនឹងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែល​មានអត្ថប្រយោជន៍ គំនូរឧស្សាហកម្ម គំនូរបង្ហាញនៃសៀគ្វីបង្រួម និងសិទ្ធិអ្នកបង្កាត់ពូជ​ដំណាំ និងព័ត៌មានកម្មសិទ្ធិឧស្សាហកម្មដទៃទៀត។

សៀវភៅណែនាំអនុវត្តសម្រាប់អ្នកបង្កើតគំនូរឧស្សាហកម្ម​ និងសហគ្រិនកម្ពុជា (KH)
សៀវភៅណែនាំអនុវត្តសម្រាប់អ្នកបង្កើតគំនូរឧស្សាហកម្ម​ និងសហគ្រិនកម្ពុជា (EN)
ស្វែងរកបច្ចេកវិទ្យាដោយប្រើប្រាស់ ប្រកាសនីយបត្រតក្កកម្ម (KH)
មគ្គុទ្ទេសន៏ស្តីពីការរៀបចំរបាយការណ៏ទិដ្ឋភាព ប្រកាសនីយបត្រតក្កកម្ម (EN)
មគ្គុទេសន៏របស់ WIPO ស្តីពីការប្រើប្រាស់ព័ត៌មាន ប្រកាសនីយបត្រតក្កកម្ម (KH)