នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម

នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ស្ថិតនៅក្រោមការគ្រប់គ្រង និង​ដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋានឧស្សាហកម្ម មានមុខងារ និងភារកិច្ចដូចតទៅ៖

 • រៀបចំ និងអនុវត្ដគោលនយោបាយ យុទ្ធសាស្រ្ត ទិសដៅ និងផែនការក្នុងការពង្រឹងការការពារ​សិទ្ធិលើកម្មសិទ្ធិឧស្សាហកម្ម ក្នុង​ព្រះរាជាណាចក្រកម្ពុជា
 • សហការរៀបចំគោលនយោបាយអំពីការច្នៃប្រឌិត និងបង្កើតថ្មី​​ក្នុងក្របខណ្ឌនៃការ​អភិវឌ្ឍប​ច្ចេកវិទ្យា
 • រៀបចំលិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងបទបញ្ជា​ពាក់​ពន្ធ័​នឹង​ការ​ផ្តល់ប្រកាសនី​យបត្រ​តក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថ​ប្រយោជន៍ សិទ្ធិអ្នកបង្កាត់ពូជដំណាំ ​និងការចុះបញ្ជីគំនូរឧស្សាហកម្ម គំនូរបង្ហាញនៃសៀគ្វីបង្រួម
 • អនុវត្ដនីតិវិធីសម្រាប់ការផ្ដល់ និងការគ្រប់គ្រងប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល​មានអត្ថប្រយោជន៍  សិទ្ធិអ្នកបង្កាត់ពូជដំណាំ និងសម្រាប់ការចុះបញ្ជី និងការគ្រប់គ្រងគំនូរឧស្សាហកម្ម និងគំនូរបង្ហាញនៃសៀគ្វីបង្រួមក្នុងព្រះរាជាណាចក្រកម្ពុជា
 • អនុវត្តយន្តការជម្រុញការច្នៃប្រឌិត និងបង្កើតថ្មី
 • ផ្សព្វផ្សាយតាមរយៈព្រឹត្ដិបត្រផ្លូវការ ឬតាមមធ្យោបាយផ្សេងទៀត សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល​មាន​អត្ថប្រយោជន៍ សិទ្ធិអ្នកបង្កាត់ពូជដំណាំ គំនូរឧស្សាហកម្ម និងគំនូរបង្ហាញនៃសៀគ្វីបង្រួម ​
 • គ្រប់គ្រងមណ្ឌលច្នៃប្រឌិត មណ្ឌលបង្កើតតក្កកម្ម មណ្ឌលស្រាវជ្រាវ និងពិនិត្យកម្ម​ សិទិ្ធ​​ឧ​ស្សាហកម្ម មណ្ឌលផ្សព្វផ្សាយ បណ្តុះបណ្តាលកម្មសិទិ្ធឧស្សាហកម្ម
 • រៀបចំការអភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញកម្មសិទិ្ធឧស្សាហកម្ម
 • ផ្សព្វផ្សាយ និងប្រើប្រាស់ព័ត៌មានស្ដីពីកម្មសិទ្ធិឧស្សាហកម្ម ធ្វើជាឧបករណ៍ដើម្បីជំរុញ​ការច្នៃប្រឌិតថ្មី ការបង្កើតតក្កកម្ម ការស្រាវជ្រាវ ក្នុងគោលបំណងអភិវឌ្ឍវិទ្យាសាស្ដ្រ បច្ចេកវិទ្យា​ក្នុងព្រះរា​ណាចក្រកម្ពុជា
 • អនុវត្ដនីតិវិធីក្នុងការចុះបញ្ជីភ្នាក់ងារ​ដែលប្រកបអាជីវកម្មធ្វើជាតំណាងរបស់អ្នកដាក់ពាក្យសុំក្នុងការ​​ចុះ​បញ្ជីកម្មសិទ្ធិឧស្សាហកម្ម​
 • សម្របសម្រួល និងដោះស្រាយវិវាទពាក់ពន្ធ័នឹងកម្មសិទ្ធិឧស្សាហកម្ម
 • សម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្ដិការជាមួយអង្គការជាតិ និងអង្គការអន្ដរជាតិ រួមទាំងសហការជាមួយដៃគូរអភិវឌ្ឍនានា លើការងារ​កម្មសិទ្ធិ​ឧស្សាហកម្ម​
 • បូកសរុបរបាយការណ៍​វាយតម្លៃលទ្ធផលការងារ និងអភិវឌ្ឍវិស័យកម្មសិទ្ធិឧស្សាហកម្ម​​​
 • និងទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលអគ្គនាយក និង/ឬ រដ្ឋមន្ត្រីប្រគល់ជូន។