សូមអបអរសាទរដល់សាលា Empowering Youth in Cambodia (EYC) ដែលបានឈ្នះការប្រកួតសិល្បៈកុមារជាក្រុម រៀបចំ​ដោយ​ការិយាល័យប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ ការប្រកួតសិល្បៈកុមារនេះដែលជាផ្នែកមួយក្នុងការចូលរួមអបអរសាទរខួបទី៥០ឆ្នាំនៃអនុសញ្ញាប្រកាសនីយបត្រតក្កកម្មអឺរ៉ុបក្នុងគោលបំណងផ្តល់ឱកាសឱ្យកុមារបានស្វែងយល់លើប្រធានបទទាក់ទងនឹងនិរន្តរភាព បច្ចេកវិទ្យា និងនវានុវត្តន៍។

ផ្ទះដែលត្រូវបានច្នៃពីសំណល់ផ្លាស្ទិកដោយសិស្សសាលា EYC​គឺ​ជា​ស្នាដៃ​សិល្បៈ​មួយ​ក្នុង​ចំណោម​ស្នា​ដៃ​សិល្បៈ​ដែល​ឈ្នះ​ជ័យលាភីទាំង៤ ដែលត្រូវបានជ្រើសរើសពី១១០ស្នាដៃសិល្បៈ ក្នុងប្រទេសចំនួន១៩។