មូលដ្ឋានទិន្នន័យប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្មកម្ពុជា (Cambodia Patent Design Database) ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងជំរុញនវានុវត្តន៍។ កម្មវិធីនេះត្រូវបានរៀបចំឡើង រួមជាមួយនឹងសិក្ខាសាលាពង្រឹងសមត្ថភាពលើការប្រើប្រាស់សេវាអនឡាញរបស់មូលដ្ឋានទិន្នន័យនេះ។