មជ្ឈមណ្ឌលជម្រុញការច្នៃប្រឌិត និងបង្កើតថ្មី មានតួនាទីនឹងភារកិច្ចដូចតទៅ៖
- លើការងារជំរុញការច្នៃប្រឌិត និងបង្កើតថ្មី ការអភិវឌ្ឍន៍ធនធានមនុស្ស បណ្តុះបណ្តាលជំនាញកម្មសិទិ្ធឧស្សាហកម្ម
- រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងទិសដៅផែនការ ក្នុងការជរុញ និងអភិវឌ្ឍការច្នៃប្រឌិត ការបង្កើតតក្កកម្ម និងការស្រាវជ្រាវផ្សេងៗ
- រៀបចំបទដ្ឋានគតិយុទ្ធ នីតិវិធី បទបញ្ជាពាក់ព័ន្ធសម្រាប់ជរុញសកម្មភាពច្នៃប្រឌិត និងបង្កើតថ្មី
- អនុវត្ដយន្ដការជរុញការច្នៃប្រឌិត និងបង្កើតថ្មី
- គ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជរុញការច្នៃប្រឌិត និងបង្កើតថ្មី
- ផ្សព្វផ្សាយនិងប្រើប្រាស់ព័ត៌មាន ស្ដីពីកម្មសិទ្ធិឧស្សាហកម្ម ធ្វើជាឧបករណ៍សម្រាប់ជរុញការច្នៃប្រឌិតថ្មី ការបង្កើតការស្រាវជ្រាវក្នុងគោលបំណងអភិវឌ្ឍវិទ្យាសាស្ដ្របច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា
- រៀបចំការតាំងពិព័រណ៍អំពីការច្នៃប្រឌិតតក្កកម្ម និងស្នាដៃពាក់ព័ន្ធកម្មសិទ្ធិឧស្សាហកម្ម
- ជួយប្រឹក្សាយោបល់ អំពីព័ត៌មានកម្មសិទ្ធិឧស្សាហកម្មដល់សាធារណជន
- រៀបចំនិងអនុវត្ដគំរោងបណ្ដុះបណ្ដាលដល់សាធារណជនពាក់ព័ន្ធនឹងកម្មសិទ្ធិឧស្សាហកម្ម
- គ្រប់គ្រង និងអនុវត្តប្រព័ន្ធព័ត៌មានវិទ្យារបស់នាយកដ្ឋាន