នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ផែ ច័ន្ទត្រាវុឌ្ឍ ប្រធាននាយកដ្ឋានកម្មសិទ្ធិ​ឧស្សាហកម្ម   បានដឹក​នាំ​កិច្ច​ប្រជុំ​ផ្សាព្វផ្សាយ ស្តីពីកម្រៃសេវាសាធារណៈដែលបានកែ​សម្រួល​ថ្មី លើប្រកាស​នីយ​បត្រតក្កកម្ម​ វិញ្ញាបនបត្រ​ម៉ូដែល​មានអត្ថប្រយោជន៍ គំនូរឧស្សាហកម្ម​ និងការចុះបញ្ជីពូជ​ថ្មីនៃ​ដំណាំ និងជម្រាបជូនអំពីការអនុវត្តការចុះ​បញ្ជី​ពូជ​ថ្មីនៃដំណាំនៅកម្ពុជា របស់នាយកដ្ឋានកម្ម​សិទ្ធិឧស្សាហកម្ម ជូនដល់សាធារណៈជន ភ្នាក់ងារ​កម្ម​សិទ្ធិ​បញ្ញា សមាគមកម្មសិទ្ធិបញ្ញា និង IP Law Firm ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​។