រយៈពេលការពារ និងការបង់កម្រៃប្រចាំឆ្នាំ
សុពលភាពសិទ្ធិការពារពូជថ្មីនៃដំណាំ មានរយៈពេល២០(ម្ភៃ)ឆ្នាំ លើកលែងតែដំណាំដែលមានលក្ខណៈពិសេសដូចជាដំណាំវល្លិ និងដំណាំឈើដែលត្រូវមានរយៈពេល២៥(ម្ភៃប្រាំ)ឆ្នាំ ក្រោយពីទទួលបានសិទ្ធិការពារលើពូជថ្មីនៃដំណាំនោះ។
ការបង់កម្រៃរក្សាសុពលភាពប្រចាំឆ្នាំ នៃសិទ្ធិការពារពូជថ្មីនៃដំណាំត្រូវកំណត់ដោយប្រកាសរួម របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។