រយៈពេលការពារ និងបង់កម្រៃប្រចាំឆ្នាំ

  • ប្រកាសនីយបត្រតក្កកម្ម មានសុពលភាពរយៈពេលម្ភៃ(២០)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីនៃការស្នើសុំប្រកាសនីយបត្រតក្កកម្ម លុះត្រាតែបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុង មាត្រា៤៦ នៃច្បាប់។
  • វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ មានសុពលភាពរយៈពេលប្រាំពីរ(៧)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ដោយមិនមានការផ្តល់ជាថ្មីឡើងវិញឡើយ។
  • ការបង់កម្រៃប្រចាំឆ្នាំត្រូវបង់ជាមុនជូនមន្ដ្រីកាន់កាប់បញ្ជីសម្រាប់រយៈពេលមួយ(១)ឆ្នាំម្ដងៗ​​ ដោយគិតចាប់ពីពេលមួយ(១)ឆ្នាំក្រោយកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំប្រកាស​នីយ​បត្រតក្កកម្ម ដើម្បីរក្សាសុពលភាពនៃប្រកាសនីយបត្រតក្កកម្ម ឬសំណុំលិខិតស្នើសុំនៃប្រកាសនីយ​បត្រតក្កកម្ម​នោះ ។ ការយឺតយ៉ាវក្នុងការបង់កម្រៃប្រចាំឆ្នាំ ត្រូវបានអនុញ្ញាតយ៉ាងយូរប្រាំមួយ(៦)ខែ ដោយមានការ​បង់កម្រៃ​បន្ថែម​លើការយឺតយ៉ាវនេះ តាមការកំណត់ដូចមានចែង​ក្នុងមាត្រា ១៣០ នៃច្បាប់នេះ ។ ប្រសិនបើមិន​បាន​បង់​កម្រៃប្រចាំឆ្នាំ ទៅតាមល័ក្ខខ័ណ្ឌដែលមានចែងនៅក្នុងមាត្រានេះ សំណុំលិខិតស្នើសុំ​ប្រកាសនីយបត្រតក្កកម្មនឹងត្រូវចាត់ទុកថាបានដកយកទៅវិញ ឬ​ប្រកាស​នីយបត្រតក្កកម្មត្រូវអស់សុពលភាព ។
  • ការការពារគំនូរបង្ហាញនៃសៀគ្វីបង្រួមមានរយៈពេលដប់(១០)ឆ្នាំ គិតចាប់ពីកាល​បរិច្ឆេទនៃការចាប់ផ្តើមកិច្ចការពារ។