ពិធី​ចុះហត្ថលេខា​លេីអនុស្សារណ:យោគ​យល់គ្នាតាមប្រព័ន្ធ​Online ស្តីពីកិច្ចសហ​ប្រតិ​បត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក(USPTO)
ក្រោមគំនិតផ្តួចផ្តើមក្នុងចក្ខុវិស័យដ៏បុិន​ប្រសព្វរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើ​ឲ្យ​
កិច្ចសហប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្ម​ (Patent)នៅ កម្ពុជា ត្រូវបាន​ធ្វើ​ឡើងជាបន្តបន្ទាប់​ ជាមួយប្រទេសជាច្រេីន​ រួមមាន​៖ប្រទេស​សឹង្ហបុរី​ ជប៉ុន​ ចិន​ កូរ៉េ​ខាងត្បូង​ និងសហគមន៍អឺរ៉ុប​ក្នុងន័យពន្លឿនការចុះបញ្ជីការពារសុពល​ភាព​ប្រកាសនីយបត្រតកក្កកម្ម​ (Patent)​នៅកម្ពុជា​ ឲ្យ​បានឆាប់រហ័ស​និងកាន់តែច្រេីន​ ។
ជាក់ស្តែង​នៅយប់ថ្ងៃទី​ ២១​ ខែតុលា​ ឆ្នាំ​២០២០​ នៅទីស្តីការក្រសួង​ បានឈានដល់ការរៀបចំពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា ថ្មី​មួយបន្ថែម​ ទៀតស្តីពីកិច្ច​សហ​ប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)និងអង្គភាព​ប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) ។
ហត្ថលេខីនៃពិធីនេះ​ដែល​បានធ្វេីតាមប្រព័ន្ធ​Online គឺរវាងឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ជាមួយ​ ឯកឧត្តម​ Andrei lancu នាយកអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) ពីទីក្រុងវ៉ាសុីនតោន​សហរដ្ឋអាមេរិក​ ។ ដោយឡែក​ ឯកឧត្តម​ Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បានមានវត្តមានអញ្ជេីញធ្វេីជាសាក្សី​ក្នុងពិធីចុះហត្ថលេខា​នេះ បានស្ថិតនៅទីស្តីការ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ។
មានប្រសាសន៍​នាឱកាសនោះ​ ភាគីទាំងពីរ​ បានបង្ហាញ​នូវទឹកចិត្តរីករាយនិងវាយតម្លៃខ្ពស់​ ចំពោះកិច្ចខិតខំប្រឹងប្រែង​រួមគ្នា​ ហេីយ​បានឈានដល់ពិធីចុះហត្ថលេខានាថ្ងៃនេះ​ ដើម្បីជាផ្នែកមួយរួមចំណែកក្នុងការទាក់​ទាញ​អ្នកវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជា​ឲ្យបានកាន់តែច្រេីនឡេីង​ក្នុងជំនឿទុកចិត្តថា៖ស្នាដៃ​បច្ចេកវិទ្យា​និងរបបគំហេីញ​ ផ្សេងៗដែលចង់មកផលិតវិនិយោគ​ និងផ្តល់សេវា​នៅកម្ពុជា​ ត្រូវបានទទួលកិច្ចការពារនូវកម្មសិទ្ធិបញ្ញាផ្នែកប្រកាសនីយប្រតក្កកម្មស្ថិតក្នុងសុពលភាពរបស់ខ្លួន​ ។
ជាមួយគ្នា​នេះ​ ឯក​ឧត្ដម​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ក៏​បានបង្ហាញ​នូវចំណាប់អារម្មណ៌​ ដោយបានបញ្ជាក់ថា៖​ទំនាក់ទំនង​នៃប្រទេសទាំងពីរ​ ត្រូវបាន​ពង្រឹង​ជាយូរលង់មកហេីយ​ ហេីយឆ្នាំនេះជាឆ្នាំខួបទី៧០​ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ​ ។ សម្រាប់​ពិធីចុះហត្ថលេខានេះ​ ជាសក្ខីភាព​នៃការ​ជំរុញ​ភាពរីក​ចម្រេីនផ្នែកសេដ្ឋកិច្ចនិងទំនុកចិត្តផ្នែក​ វិនិយោគ​បន្ថែមទៀត​​ និងចាត់ទុកការអនុវត្តនូវកិច្ចសហប្រតិបត្តិការផ្នែកប្រកាស​នីយបត្រតក្កកម្ម​ ដែល​កម្ពុជា​បានធ្វេីជាមួយប្រទេសជាច្រេីន​ រួមទាំងសហរដ្ឋអាមេរិកផងនោះ​ គឺជាបទពិសោធន៍និងគំនិតផ្តួចផ្តេីម​ដ៏មុតស្រួចបស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ស្របពេលដែលកម្ពុជា​ មិនទាន់មានធធានមនុស្ស​ និងធនធានសំភារ:ថវិកា​គ្រប់គ្រាន់​សម្រាប់​ពិនិត្យវាយតម្លៃ​ និងផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រាប់ការពារស្នាដៃម្ចាស់តក្កករ​ ដូចដែល​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានលេីកពីខាងដេីម​ស្រាប់​ ។ ​ការងារនេះទៀតសោត​សហរដ្ឋអាមេរិកនឹងមានចុះផ្សាយពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​ តាម​រ​យៈវេបសាយ ក៏ដូចជាតាមបណ្តាសារព័ត៌មានផ្សេងៗ ដើម្បីជូនជ្រាបដល់សាធារណៈជន និងជាពិសេស តក្កករ នៅក្នុងសហរដ្ឋអាមេរិកឱ្យមកចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា​ សម្រាប់​មុខសញ្ញានៃការវិ​និ​យោគរបស់ខ្លួន​នៅកម្ពុជា​ ។