ក្រោមគំនិតផ្តួចផ្តើមក្នុងចក្ខុវិស័យដ៏បុិនប្រសព្វរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើឲ្យ
ជាក់ស្តែងនៅយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង បានឈានដល់ការរៀបចំពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា ថ្មីមួយបន្ថែម ទៀតស្តីពីកិច្ចសហប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)និងអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) ។
ហត្ថលេខីនៃពិធីនេះដែលបានធ្វេីតាមប្រព័ន្ធOnline គឺរវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយ ឯកឧត្តម Andrei lancu នាយកអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) ពីទីក្រុងវ៉ាសុីនតោនសហរដ្ឋអាមេរិក ។ ដោយឡែក ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានវត្តមានអញ្ជេីញធ្វេីជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ បានស្ថិតនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
មានប្រសាសន៍នាឱកាសនោះ ភាគីទាំងពីរ បានបង្ហាញនូវទឹកចិត្តរីករាយនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហេីយបានឈានដល់ពិធីចុះហត្ថលេខានាថ្ងៃនេះ ដើម្បីជាផ្នែកមួយរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជាឲ្យបានកាន់តែច្រេីនឡេីងក្នុងជំនឿទុកចិត្តថា៖ស្នាដៃបច្ចេកវិទ្យានិងរបបគំហេីញ ផ្សេងៗដែលចង់មកផលិតវិនិយោគ និងផ្តល់សេវានៅកម្ពុជា ត្រូវបានទទួលកិច្ចការពារនូវកម្មសិទ្ធិបញ្ញាផ្នែកប្រកាសនីយប្រតក្កកម្មស្ថិតក្នុងសុពលភាពរបស់ខ្លួន ។