សហប្រតិបត្តិការ និងវិវាទ

បណ្តឹងជំទាស់ និងបណ្តឹងឧបាស្រ័យ

មាត្រា​ ៣២ បុគ្គលដែលពាក់ព័ន្ធអាចដាក់ពាក្យប្តឹងជំទាស់ ចំពោះ​ការ​ការពារ​ពូជ​ថ្មី​នៃ​ដំណាំ​ទៅ​មន្ត្រី​កាន់​កាប់​បញ្ជី​ក្នុង​រយៈពេល​ ៣(បី)ខែ​ បន្ទាន់ពីលទ្ធផល​នៃ​ការ​ពិនិត្យ​បាន​បោះពុម្ពផ្សាយ​ក្នុង​ព្រឹត្តបត្រ​ផ្លូវ​ការ​។

មាត្រា​ ៣៣ បុគ្គលណា​ដែល​មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​មន្ត្រី​កាន់កាប់​បញ្ជី​ ក្នុង​ការ​ផ្តល់​សិទ្ធិការ​ពារ​ពូជថ្មី​នៃដំណាំ​ អាច​ធ្វើបណ្តឹង​ឧបាស្រ័យ​ចំពោះ​ការ​សម្រេច​នោះ​ទៅ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និង​នវានុវត្តន៍។

ការ​បញ្ចប់ មោឃភាព​ និងការ​លុបចោល

មាត្រា ២០ សិទ្ធិការពារពូជថ្មីនៃ​ដំណាំ​ត្រូវ​បានបញ្ចប់​ក្នុង​ករណី​ដែល​ម្ចាស់​សិទ្ធិបោះបង់​ចោល​សិទ្ធិ ដោយ​ធ្វើលិខិត​ជូនដំណឹង​ជាលាយលក្ខណ៍​អក្សរ​ជូន​មន្ត្រី​កាន់​កាប់​បញ្ជី។ កាល​បរិច្ឆេទ​នៃ​ការបញ្ចប់​ ត្រូវ​បញ្ជក់​ក្នុងលិខិត​ជូនដំណឹង​ ឬ​បើ​គ្មាន​ការ​កំណត់​កាលបរិច្ឆេទច្បាស់លាស់នៅ​ក្នុង​លិខិតជូន​ដំណឹង​នោះ​ទេ​ ត្រូវ​យកកាល​បរិច្ឆេទ​ដែល​មន្រ្តី​កាន់​កាប់​បញ្ជី​ទទួល​បានលិខិត​ជូនដំណឹង​នោះ។​ មន្រ្តី​កាន់​កាប់​បញ្ជី​ត្រូវបោះពុម្ពផ្សាយ​ក្នុង​ព្រឹត្តិបត្រផ្លូវការ​អំពី​ការ​បោះបង់ចោលសិទ្ធិនេះ។

មាត្រា ២១ មន្ត្រីកាន់កាប់បញ្ជី ត្រូវប្រកាសជាមោឃភាព​នូវ​សិទ្ធិ​របស់​ម្ចាស់​សិទ្ធិ​ពូជថ្មី​នៃ​ដំណាំ​ក្នុង​ករណី​រកឃើញថា៖

១- លក្ខខណ្ឌដូចមានចែងក្នុង​មាត្រា​ ៧ ឬ មាត្រា​ ៨ នៃច្បាប់នេះ​មិន​បាន​បំពេញដូចកាល​ពី​​លេព​ផ្តល់សិទ្ធិ

២-​ លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៩ ឬ មាត្រា​ ១០​ នៃច្បាប់​នេះ មិនបាន​បំពេញ​ដូចកាល​ពី​ពេលផ្តល់សិទ្ធិ​ ដោយ​ផ្អែក​លើ​ព័ត៌មាន​ និងឯកសារ​ដែល​ផ្តល់ដោយ​អ្នកបង្កាត់​ពូជ​ដំណាំ

៣- សិទ្ធិជាម្ចាស់​ពូជ​ថ្មី​នៃ​ដំណាំ​ ត្រូវ​បាន​ផ្តល់ទៅឲ្យបុគ្គលដែល​គ្មាន​សិទ្ធិទទួល។

ក្នុងករណី​ទទួល​បានពាក្យ​សុំមោឃភាព​សិទ្ធិពូជថ្មី​នៃដំណាំ​ មន្ត្រី កាន់​កាប់​បញ្ជី​ត្រូវ​ពិនិត្យ​ពាក្យ​សុំ​ និងជូន​ដំណឹង​ទៅម្ចាស់​សិទ្ធិអំពី​មោឃភាព​ ដើម្បី​ឲ្យ​ម្ចាស់​សិទ្ធិ​ធ្វើការ​តវ៉ា​ក្នុងរយៈពេល ​៦(ប្រាំមួយ)ខែ និងប្រសិនបើ​ពាក់ព័ន្ធ​លក្ខណៈបច្ចេកទេសធ្វើតេស្ត ត្រូវជូនដំណឹង​ទៅ​ក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសា ដើម្បី​ពិនិត្យ​សាឡើងវិញនូវលទ្ធផល​ស្រាវជ្រាវ​ និងពិនិត្យ​លក្ខណៈ​បច្ចេកទេស​ធ្វើ​តេសត្ត។

មាត្រា​ ២២ មន្ត្រី​កាន់​កាប់​បញ្ជី​ ត្រូវលុបចោលសិទ្ធិជាម្ចាស់ពូជ​ថ្មី​នៃ​ដំណាំ ក្នុងករណី​ដូចខាង​ក្រោម៖

១- លក្ខខណ្ឌដូចមានចែង​ក្នុង​មាត្រា ៩ ឬ មាត្រា ១០ នៃច្បាប់នេះលែងបំពេញបាន

២- ម្ចាស់សិទ្ធិពូជថ្មីនៃដំណាំ មិនបានអនុវត្ត​តាម​ការ​តម្រូវ​របស់មន្ត្រី​កាន់កាប់​បញ្ជីដោយ​៖

  • មិនផ្តល់ព័ត៌មាន​ ឯកសារ​ ឬពូជដំណាំ​ដែលចាំបាច់សម្រាប់​ការ​ផ្ទៀងផ្ទាត់
  • ខកខានមិនបានបង់កម្រៃ​ដើម្បី​រក្សាសិទ្ធិឲ្យទៅ​ជាធរមាន ឬ
  • មិនបាន​ផ្តល់​ឈ្មោះថ្មី​សមស្រប​ បន្ទាប់​ពីឈ្មោះ​ពូជដំណាំ​ដែលទទួលបានសិទ្ធិ​ការពារ​នោះ​ត្រូវ​បានលុប។

អនុលោមតាមលក្ខខណ្ឌដូច​មានចែងក្នុងចំណុចទី១ និង២ នៃប្រការលេខ ២៩ មន្ត្រី​កាន់​កាប់​បញ្ជី​ត្រូវចេញសេចក្តីសម្រេច​លុបចោល​បឋម​ ហើយជូនដំណឹង​ដល់ម្ចាស់​សិទ្ធិ​អំពី​សេចក្តី​សម្រេច​នេះ​។ ក្នុងករណី​ម្ចាស់​សិទ្ធិមិនពេញចិត្ត​នឹង​សេចក្តីសម្រេច​លុបចោលបឋម​នេះ​ ម្ចាស់​សិទ្ធិ​អាច​ធ្វើការ​តវ៉ា​មក​មន្ត្រី​កាន់​កាប់​បញ្ជី​ត្រូវជូន​ដំណឹង​ម្ចាស់សិទ្ធិ និង​ត្រូវ​បោះ​ពុម្ពផ្សាយ​ក្នុង​ព្រឹត្តបត្រ​ផ្លូវការ។