នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យគណៈប្រតិភូកូរ៉េ ដឹកនាំដោយ Dr. park wonjoo, Commissioner, KIPO ជួបសម្តែងការគួរសម និងពិភាក្សាលើការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម
កូរ៉េនៅកម្ពុជាទៀតផង ក្នុងគោលបំណងទាញយកអត្ថប្រយោជន៍ពីកិច្ចការពារកម្មសិទ្ធិបញ្ញាប្រទេសកូរ៉េ ចូលមកកម្ពុជា និងទាក់ទាញអ្នកវិនិយោគទុនកូរ៉េចូលមកកម្ពុជា ដើម្បីកំណើន
សេដ្ឋកិច្ចជាតិ។