នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម រៀបចំការតាំងពិព័រណ៍អំពីការច្នៃប្រឌិតតក្កកម្ម និងស្នាដៃពាក់ព័ន្ធកម្មសិទ្ធិឧស្សាហកម្ម ជួយប្រឹក្សាយោបល់ អំពីព័ត៌មានកម្មសិទ្ធិឧស្សាហកម្មដល់សាធារណជន ផ្សព្វផ្សាយ និងប្រើប្រាស់ព័ត៌មាន ស្ដីពីកម្មសិទ្ធិឧស្សាហកម្ម ធ្វើជាឧបករណ៍សម្រាប់ជរុញការច្នៃប្រឌិតថ្មី ក្នុងការបង្កើតការស្រាវជ្រាវក្នុងគោលបំណងអភិវឌ្ឍ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកអ្នកអាចធ្វើការណាត់ជួបជាមួយមន្ត្រីនៃនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទទួលបានព័ត៌មាននានាទាក់ទងនឹងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គំនូរឧស្សាហកម្ម គំនូរបង្ហាញនៃសៀគ្វីបង្រួម និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងព័ត៌មានកម្មសិទ្ធិឧស្សាហកម្មដទៃទៀត។