• បានរៀបចំកិច្ច​ប្រជុំ​កម្រិតខ្ពស់បាន៩លើករវាងក្រសួង​ឧស្សាហ​កម្ម​និងសិប្បកម្ម(MIH)ជាមួយ​ ​អង្គភាព​កម្មសិទ្ធិ​​បញ្ញាសឹង្ហបុរី​(IPOS)​ អមជាមួយនឹងសិក្ខាសាលា ​​ស្តីពី​ការ​ចុះបញ្ជីប្រកាស     នី​យ​​​បត្រ​តក្ក​កម្មសិង្ហបុរីនៅ​កម្ពុជា ចំនួន៣លើក។

ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តសុពលភាពរយះពេល ៥ឆ្នាំ ទៀត ដល់ឆ្នាំ ២០២៥ និងពង្រីកសហប្រតិបត្តិការលើផ្នែកគំនូរឧស្សាហកម្ម(គោលការណ៍ណែនាំ ស្តីពីការចុះបញ្ជីទទួលស្គាល់គំនូរឧស្សាហកម្ម រវាងអង្គភាពកម្មសិទិ្ធបញ្ញាសិង្ហបុរី​ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)។

ជាលទ្ធផលដែលទទួលបាន ពីកិច្ចសហប្រតិបត្តិការនេះគឺ​ដើម្បី​​​ផ្តល់លទ្ធភាពឲ្យយើងទទួលបានពាក្យស្នើសុំការពារប្រកាសនីយបត្រតក្កកម្មច្រើន​បង្កើនប្រាក់ចំណូល និង អាច ទទួល បាន ការវិនិយោគបច្ចេកវិទ្យាថ្មីៗច្រើនទៀតព្រមទាំងបានផ្សព្វផ្សាយ​ចំណេះ​ដឹង ជូនដល់សហគ្រិន​នៃសហគ្រាស​ធុន​តូច និងមធ្យម អ្នកសិក្សាស្រាវជ្រាវ និងតក្កករឲ្យចេះច្នៃប្រឌិត បង្កើត ផលិត ផលថ្មីៗ ក្នុងការប្រកួត​ប្រជែងផលិតផលលើទីផ្សារក្នុងប្រទេស តំបន់ និង​អន្តរជាតិ។