- បានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់បាន៩លើករវាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម(MIH)ជាមួយ អង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី(IPOS) អមជាមួយនឹងសិក្ខាសាលា ស្តីពីការចុះបញ្ជីប្រកាស នីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា ចំនួន៣លើក។
ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តសុពលភាពរយះពេល ៥ឆ្នាំ ទៀត ដល់ឆ្នាំ ២០២៥ និងពង្រីកសហប្រតិបត្តិការលើផ្នែកគំនូរឧស្សាហកម្ម(គោលការណ៍ណែនាំ ស្តីពីការចុះបញ្ជីទទួលស្គាល់គំនូរឧស្សាហកម្ម រវាងអង្គភាពកម្មសិទិ្ធបញ្ញាសិង្ហបុរី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)។
ជាលទ្ធផលដែលទទួលបាន ពីកិច្ចសហប្រតិបត្តិការនេះគឺដើម្បីផ្តល់លទ្ធភាពឲ្យយើងទទួលបានពាក្យស្នើសុំការពារប្រកាសនីយបត្រតក្កកម្មច្រើនបង្កើនប្រាក់ចំណូល និង អាច ទទួល បាន ការវិនិយោគបច្ចេកវិទ្យាថ្មីៗច្រើនទៀតព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង ជូនដល់សហគ្រិននៃសហគ្រាសធុនតូច និងមធ្យម អ្នកសិក្សាស្រាវជ្រាវ និងតក្កករឲ្យចេះច្នៃប្រឌិត បង្កើត ផលិត ផលថ្មីៗ ក្នុងការប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ។