ពិធី​បេីកសន្និសីទរួម​ស្តីពី​កម្មសិទ្ធិ​បញ្ញា​ ក្រោមប្រធាន​បទ​ ការ​ទទួល​ស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា​
ពិធី​បេីកសន្និសីទរួម​ស្តីពី​កម្មសិទ្ធិ​បញ្ញា​ ក្រោមប្រធាន​បទ​ ការ​ទទួល​ស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ ដែល​សហការ​គាំទ្រ​រៀប​ចំរវាងក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ អង្គភាព​កម្មសិទ្ធិ​បញ្ញា​សហគមន៍​អឺរ៉ុប​ (EPO) និង​សភាពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ត្រូវបានប្រារព្វធ្វេីឡេីង​នៅព្រឹក​ថ្ងៃ​ទី​ ២៨​ ខែ​មករា​ ឆ្នាំ​២០២០​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រី្ត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ និងលោក​ Antonio Campinos ប្រធាន​អង្គភាព​កម្មសិទ្ធិ​បញ្ញា​សហគមន៍​អឺរ៉ុប​ នៅសណ្ឋាគារកាំបូឌីយ៉ាណា​ រាជធានីភំ្នពេញ​ ។