សូមគោរពអ្នកអាន,
នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបោះពុម្ពផ្សាយព្រឹត្តិបត្តិផ្លូវការនេះជារៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី ខែ ឆ្នាំ ២០២២ នេះតទៅ។ ព្រឹត្តិបត្តិផ្លូវការនេះចែកចេញជាបួនផ្នែក។
ផ្នែកទី I ស្តីពីការចុះបញ្ជីប្រកាសនីយបត្រ វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គំនូរឧស្សាហកម្ម គំនូរបង្ហាញនៃសៀគ្វីបង្រួម និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
ផ្នែកទី II ស្តីពីការចុះបញ្ជីគំនូរឧស្សាកម្មសាឡើងវិញ
និងផ្នែកទី III ស្តីពីការចុះបញ្ជីគំនូរឧស្សាហកម្មអន្តរជាតិ (Hague System)
នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម កំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹង ប៉ូលីសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ នាយកដ្ឋានគយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកាំកុងត្រូល (នាយកដ្ឋានត្រួតពិនិត្យ ទំនិញ នីហរ័ណ-អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលុបបំបាត់ការរំលោភបំពានប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គំនូរឧស្សាហកម្ម គំនូរបង្ហាញនៃសៀគ្វីបង្រួម និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម សូមថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមចំណែកក្នុងការផ្តល់ជំនួយមក នាយកដ្ឋាននៅក្នុងការធ្វើសេចក្តីព្រាងច្បាប់ថ្មីៗនិងក្នុងការអនុវត្តភារកិច្ចសម្រាប់ជាផលប្រយោជន៍ល្អបំផុតដល់វិនិយោគិន និងម្ចាស់កម្មសិទ្ធិឧស្សាហកម្ម។
ទស្សនៈ យោបល់ និងសំណូមពរ ពីភាគីដែលពាក់ព័ន្ធទាំងអស់ ត្រូវបានស្វាគមន៍ដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវគុណភាពនៃការផ្តល់សេវាជូនសាធារណជន។