ឯកឧត្តម ង៉ែត វិបុល អគ្គនាយកដ្ឋានឧស្សាហកម្ម និង លោក ផែ ច័ន្ទត្រាវឌ្ឍ ប្រធាននាយក​ដ្ឋាន​កម្មសិទ្ធិ​ឧស្សាហកម្ម​បាន​អញ្ជើញទៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ការ​ងារកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៧២ “72nd ASEAN Working Group on Intellectual Property Cooperation (AWGIPC)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅដាណាំង ប្រទេសវៀតណាម

គោលបំណងនៃកិច្ចប្រជុំនេះផ្តោតទៅចំនុចសំខាន់ៗរួមមានដូចជា៖

១). ធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិលើផែនការសកម្មភាពការងារ​ និង​បន្ត​អនុវត្តន៍​ផែន​ការ​សកម្ម​ភាព​ការ​ងារ​បន្ទាប់​

២). លើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់វិស័យសាធារណៈ និងឯកជន សហគ្រាសធុនតូច និងមធ្យម។ល។ និងសកម្មភាពផ្សព្វផ្សាយចំណេះដឹងសាធារណៈផ្នែកកម្មសិទ្ធិបញ្ញាផ្សេងៗតាមរយៈ ការបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំផ្លាស់ប្តូរមតិ ចែករំលែកបទពិសោធន៍ ការផ្តល់បដិសណ្ឋារកិច្ចចំពោះទស្សនកិច្ចផ្លូវការ និងព្រឹត្តការណ៍ផ្សេងៗ

៣). អភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញាតាមរយៈជំនួយបច្ចេកទេសដៃគូអភិវឌ្ឍន៍នានា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​នូវ​កំណើនសេដ្ឋកិច្ចអាស៊ាន

៤). ការផ្តល់ជំនួយផ្នែកបច្ចេកទេសក្នុងវិស័យកម្មសិទ្ធិបញ្ញា និង

៥). ពិនិត្យផែនការសកម្មភាព និងគាំទ្រដល់ដៃគូអភិវឌ្ឍន៍នានាដូចជា៖ WIPO, EPO, EUIPO, JPO, AANZFTA IP Committee (IPC) & International Olympic Committee (IOC) ដើម្បី​បន្ត​អនុវត្ត​ផែន​ការ​ការ​ងារ​សម្រេច​ឱ្យ​បានតា​មផែនការសកម្មភាពការងារ ឆ្នាំ២០១៦-២០២៥ នៃក្រុមការងារកម្មសិទ្ធិបញ្ញាអាស៊ាន។