នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ផែ ច័ន្ទត្រាវុឌ្ឍ ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម បានដឹកនាំកិច្ចប្រជុំផ្សាព្វផ្សាយ ស្តីពីកម្រៃសេវាសាធារណៈដែលបានកែសម្រួលថ្មី លើប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គំនូរឧស្សាហកម្ម និងការចុះបញ្ជីពូជថ្មីនៃដំណាំ និងជម្រាបជូនអំពីការអនុវត្តការចុះបញ្ជីពូជថ្មីនៃដំណាំនៅកម្ពុជា របស់នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ជូនដល់សាធារណៈជន ភ្នាក់ងារកម្មសិទ្ធិបញ្ញា សមាគមកម្មសិទ្ធិបញ្ញា និង IP Law Firm ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។