ការិយាល័យសិទិ្ធអ្នកបង្កាត់ពូជដំណាំ ជាសេនាធិការឱ្យថ្នាក់​ដឹកនាំ​នាយកដ្ឋាន លើការការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងមានភារកិច្ចដូចតទៅ៖

  • រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ទិសដៅ និងផែនការក្នុងការពង្រឹងការការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំ
  • រៀបចំបទដ្ឋានគតិយុត្តិ នីតិវិធី និងបទបញ្ជាពាក់ព័ន្ធនឹងការចុះបញ្ជី និងការគ្រប់គ្រង
  • ការផ្តល់សិទ្ធិដល់អ្នកបង្កាត់ពូជដំណាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ទទួល ស្រាវជ្រាវ និងពិនិត្យសំណុំលិខិតស្នើសុំផ្តល់សិទ្ធិការពារអ្នកបង្កាត់ពូជដំណាំ​
  • អនុវត្ដនីតិវិធីសម្រាប់ការផ្តល់សិទ្ធិការពារអ្នកបង្កាត់ពូជដំណាំ
  • អនុវត្ដនីតិវិធីលើសំណុំលិខិតស្នើសុំអន្ដរជាតិសម្រាប់ការផ្តល់សិទ្ធិការពារពូជថ្មីនៃដំណាំ តាមប្រព័ន្ធអន្ដរជាតិ ប្រព័ន្ធថ្នាក់តំបន់ និងតាមកិច្ចសហប្រតិបត្តិការរបស់រដ្ឋ
  • គ្រប់គ្រងការការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំដែលបានផ្តល់ការការពារនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • រៀបចំចងក្រង បោះពុម្ព និងផ្សព្វផ្សាយតាមព្រឹត្ដិបត្រផ្លូវការ និងតាមមធ្យោបាយផ្សេងទៀត អំពីសំណុំលិខិតស្នើសុំផ្តល់សិទ្ធិការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំ លទ្ធផល​ស្រាវជ្រាវ ឬពិនិត្យ​លើសំណុំលិខិ​​តស្នើសុំ លទ្ធផលនៃការពិសោធន៍ពូជថ្មីនៃដំណាំការផ្ដល់​វិញ្ញាបនបត្រការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងការងារពាក់ព័ន្ធផ្សេងៗទៀត
  • និងទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្ឋានប្រគល់ជូន។