ការិយាល័យគំនូរឧស្សាហកម្ម ជាសេនាធិការឱ្យថ្នាក់ដឹកនាំនាយកដ្ឋានលើការងារគំនូរ​ឧស្សាហកម្ម និងមានភារកិច្ចដូចតទៅ៖

  • រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការក្នុងការពង្រឹងការការពារសិទ្ធិលើ​គំនូរ​ឧស្សាហកម្ម​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • រៀបចំបទដ្ឋានគតិយុទ្ធ នីតិវិធី បទបញ្ជាពាក់ព័ន្ធនឹងការចុះបញ្ជីគំនូរឧស្សាហកម្ម។
  • ទទួល ស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃសំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម។
  • អនុវត្ដនីតិវិធីសម្រាប់ការចុះបញ្ជីគំនូរឧស្សាហកម្ម​ សំណុំលិខិតស្នើសុំអន្ដរជាតិ​គំនូរឧស្សាហកម្ម​តាមប្រព័ន្ធអន្ដរជាតិ ប្រព័ន្ធតំបន់ និងតាមកិច្ចសហប្រតិបត្តិ​ការបស់រដ្ឋ។
  • គ្រប់គ្រងគំនូរឧស្សាហកម្មដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • រៀបចំចងក្រង បោះពុម្ព និងផ្សព្វផ្សាយតាមព្រឹត្ដិបត្រផ្លូវការ និងមធ្យោបាយផ្សេងទៀតអំពីសំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម ការចុះបញ្ជីគំនូរឧស្សាហកម្ម និងការងារ​ពាក់ព័ន្ធ​ផ្សេងៗទៀត។
  • និងទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្ឋានប្រគល់ជូន។