ការិយាល័យសហប្រតិបត្ដិការ និងដោះស្រាយវិវាទជាសេនាធិការឱ្យថ្នាក់ដឹកនាំនាយកដ្ឋាន លើការងារសហប្រតិបត្ដិការ និងសម្រុះសម្រួលវិវាទពាក់ព័ន្ធនឹងកម្មសិទ្ធិឧស្សាហកម្ម និងមានភារកិច្ចដូចតទៅ៖
- រៀបចំបទដ្ឋានគតិយុត្ត នីតិវិធី និងបទបញ្ជាពាក់ព័ន្ធនឹងការសម្រុះសម្រួលដោះស្រាយវិវាទកម្មសិទ្ធិឧស្សាហកម្ម
- សម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្ដិការជាមួយអង្គការជាតិ អង្គការអន្ដរជាតិ និងការិយាល័យពាក់ព័ន្ធ លើការងារកម្មសិទ្ធិឧស្សាហកម្មរៀបចំចងក្រងឯកសារ និងផ្សព្វផ្សាយព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកម្មសិទ្ធិឧស្សាហកម្មដល់សាធារណជន
- ផ្សព្វផ្សាយគោលនយោបាយ និងផែនការក្នុងការពង្រឹងការការពារកម្មសិទ្ធិឧស្សាហកម្ម
- សហការស្រាវជ្រាវ និងទប់ស្កាត់ការធ្វើអាជីវកម្មមិនស្របច្បាប់ ដែលរំលោភបំពានលើសិទ្ធិជាម្ចាស់នៃកម្មសិទ្ធិឧស្សាហកម្ម ដែលទទួលបានការការពារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍន៍ប្រព័ន្ធច្បាប់ជាតិ និងច្បាប់អន្ដរជាតិពាក់ព័ន្ធនឹងការការពារកម្មសិទ្ធិឧស្សាហកម្ម
- សម្រុះសម្រួល និងដោះស្រាយវិវាទ ពាក់ព័ន្ធនឹងការងារកម្មសិទិ្ធឧស្សាហកម្ម
- និងទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្ឋានប្រគល់ជូន។