ពូជថ្មីនៃដំណាំ សំដៅដល់ពូជដំណាំទាំងឡាយដែលទើបនឹងរកឃើញ និងអភិវឌ្ឍថ្មីៗ ដោយរុក្ខជម្រើសវិទូ ឬអ្នកបង្កាត់ពូជដំណាំ និងកាន់កាប់ផ្តាច់មុខយ៉ាងទូលំទូលាយក្នុងរយៈពេលមួយជាក់លាក់ដែលកំណត់ដោយច្បាប់នេះ។

ពូជ សំដៅដល់រាល់ប្រភេទពូជដំណាំ ឬក្រុមផ្សេងៗនៃប្រភេទពូជដំណាំណាមួយដែលមានលក្ខណៈដូចគ្នា និងធ្វើឲ្យឃើញប្លែកពីរុក្ខជាតិដទៃទៀតក្នុងប្រភេទពូជដំណាំតែមួយក្នុងលក្ខណៈមួយ ឬច្រើន ហើយដែលលក្ខណៈទាំងនេះនៅតែអាចរក្សាបាន ដើម្បីយកទៅប្រើប្រាស់ធ្វើជាពូជ ឬការបង្កាត់ដោយសរីរាង្គដទៃទៀត។