វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គឺជាវិញ្ញាបនបត្រដែលបានផ្តល់ដើម្បីការពារម៉ូដែលមានអត្ថប្រយោជន៍។
ម៉ូដែលមានអត្ថប្រយោជន៍ គឺជាតក្កកម្មណាមួយដែលថ្មី និងអាចយកទៅអនុវត្តបានក្នុងវិស័យឧស្សាហកម្ម និងដែលអាចជាផលិតផល ឬដំណើរការផលិតកម្មឬដែលអាចទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។