- សហប្រតិបត្តិការលើអនុស្សរណៈយោគយល់គ្នា ស្តីពីការពន្លឿនការផ្តល់ប្រកាសនីយបត្រតកម្ម រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ នៃសាធារណរដ្ឋកូរ៉េ។
- សហប្រតិបត្តិការលើអនុស្សរណៈយោគយល់គ្នា ស្តីពីការពន្លឿនការផ្តល់គំនូរឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ នៃសាធារណរដ្ឋកូរ៉េ។
- កម្ពុជាបានជ្រើសរើស អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ នៃសាធារណរដ្ឋកូរ៉េ (KIPO) ជាអជ្ញាធរស្រាវជ្រាវអន្តរជាតិ និងពិនិត្យជំហានដំបូងអន្តរជាតិ ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការនេះ។