តើអ្វីទៅជាគំនូរឧស្សាហកម្ម?

យោងតាមច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មៈ ជំពូកទី៥ ផ្នែកទី១ មាត្រា៨៩: គំនូរឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយ ទោះបីជាមាន ឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយឲ្យតែការផ្គុំទម្រង់ ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាងពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្មនិងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ ។

គំនូរឧស្សាហកម្មអាចចុះបញ្ជីបាន ប្រសិនបើថ្មី។ ប៉ុន្តែគំនូរឧស្សាហកម្ម ដែល ១.ផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌ ២.ទាក់ទងនឹងធម្មជាតិ ៣.មុខងារបច្ចេកទេស ឬរូបរាងមិនច្បាស់លាស់ នឹងមិនទទួលបានការការពារឡើយ។