យោងតាមច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មៈ ជំពូកទី៥ ផ្នែកទី១ មាត្រា៨៩: គំនូរឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយ ទោះបីជាមាន ឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយឲ្យតែការផ្គុំទម្រង់ ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាងពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្មនិងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ។