សំណុំលិខិតស្នើសុំ
សំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម ត្រូវបំពេញតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖
១. អនុលោមតាមមាត្រា ៩៥ នៃច្បាប់សំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្មដែលរួម
មានពាក្យសុំ គំនូសបង្ហាញ រូបថត ឬគំនូសតាងសមស្របផ្សេងៗទៀត ជាតំណាង នៃវត្ថុដែល បង្កើតឡើងពី គំនូរឧស្សាហកម្ម និងការចង្អុលបង្ហាញ ប្រភេទផលិតផល ដែលគំនូរឧស្សាហកម្ម ត្រូវបានយកមកប្រើប្រាស់ ត្រូវដាក់នៅនាយកដ្ឋានទទួលបន្ទុកចុះបញ្ជី ហើយត្រូវបង់កម្រៃ តាមការ
កំណត់។
២. ពាក្យសុំចុះបញ្ជីគំនូរឧស្សាហកម្មត្រូវបំពេញតាមគំរូពាក្យសុំលេខ ១គឧ ដែលមានភ្ជាប់ក្នុង ឧបសម្ព័ន្ធ ក នៃប្រកាសនេះ។
៣. សំណុំលិខិតស្នើសុំត្រូវបញ្ជាក់អំពី ឈ្មោះ អសយដ្ឋាន សញ្ជាតិ ទីលំនៅ របស់ អ្នកដាក់ពាក្យសុំម្នាក់ៗ និងត្រូវចុះហត្ថលេខាដោយអ្នកដាក់ពាក្យសុំម្នាក់ៗ។
៤. ក្នុងករណីអ្នកដាក់ពាក្យសុំជាអ្នកបង្កើតស្នាដៃ ពាក្យសុំត្រូវតែភ្ជាប់មកជាមួយនូវលិខិត បញ្ជាក់អំពីអានុភាពនោះ ហើយក្នុងករណីដែលអ្នកដាក់ពាក្យសុំមិនមែនជាអ្នកបង្កើតស្នាដៃទេនោះ ពាក្យសុំត្រូវមាន បញ្ជាក់អំពីឈ្មោះ និងអសយដ្ឋានរបស់អ្នកបង្កើតស្នាដៃ ពោលគឺអ្នកគូស គំនូរ ឧស្សាហកម្ម ម្នាក់ៗ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារដែល បញ្ជាក់អំពីសិទិ្ធរបស់ អ្នកដាក់ ពាក្យសុំ ចំពោះការចុះបញ្ជី គំនូរឧស្សាហកម្ម។
៥. ប្រសិនបើអ្នកដាក់ពាក្យសុំត្រូវតំណាងភ្នាក់ងារ ពាក្យសុំត្រូវបញ្ជាក់ផងដែរអំពីឈ្មោះ និង អសយដ្ឋានរបស់ភ្នាក់ងារនោះ។
៦.ការស្នើសុំដោយអ្នកដាក់ពាក្យសុំសម្រាប់ពន្យារពេលនៃការចុះបោះពុម្ពផ្សាយគំនូរឧស្សាហកម្ម ឬគំនូរដែលមាននៅក្នុងសំណុំលិខិតស្នើសុំត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងត្រូវបញ្ជាក់អំពី រយៈពេល នៃការសុំពន្យារនោះ។
ប្រការ ៦ ចំនួន និងទំហំនៃក្រាហ្វិចតារាង និងរូបសំណាកតាងឱ្យរូបពិត ត្រូវបំពេញតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖
១. សំណុំលិខិតស្នើសុំត្រូវតែភ្ជាប់មកជាមួយនូវ ៖
ក. ក្រាហ្វិចតាង ចំនួនបួន(៤)ច្បាប់ ឬគំនូសបង្ហាញ ឬគំនូសផ្ទាប់ចម្លងតាម ចំនួន (៤) ច្បាប់ ប្រសិនបើគំនូរឧស្សាហកម្មជាទម្រង់ពីរខ្នាត ឬ
ខ. ក្រាហ្វិចតាង ចំនួនបួន(៤)ច្បាប់ ឬគំនូសបង្ហាញ ឬគំនូសចម្លងតាម នៃផ្នែកខុសៗ គ្នានីមួយៗរបស់គំនូរឧស្សាហកម្ម ចំនួនបួន(៤)ច្បាប់ ប្រសិនបើគំនូរឧស្សាហកម្មជាទម្រង់បីខ្នាត និង
គ. គំនូរបោះពុម្ពនៅលើសន្លឹកក្រដាសដែលមិនត្រូវមានខ្នាតធំលើសពីទំហំ ១៧,០ស.ម x ២៦,2ស.ម ឡើយ។
២. រូបសំណាកតាងឱ្យរូបពិតរបស់គំនូរឧស្សាហកម្មមិនត្រូវមានខ្នាតធំលើសពីទំហំ ២០ស.ម x ២០ស.ម x ២០ស.ម ឡើយ។ ក្រាហ្វិចតាង គំនូសបង្ហាញ ឬគំនូសចម្លងតាមនៃគំនូរឧស្សាហកម្មមិន ត្រូវមានខ្នាតធំលើសពីទំហំ ១០ស.ម x ២០ស.ម ឡើយ។ គំនូសតាងគំនូសបង្ហាញ ឬគំនូសចម្លងតាមទាំងនោះត្រូវគូសនៅលើក្រដាសរឹង ដែលមានទំហំអា៤ ចំនួនបួន(៤)សន្លឹក។ គំនូសបង្ហាញ និងគំនូសចម្លងតាម ត្រូវគូសដោយទឹកខ្មៅពណ៌ខ្មៅ។
ពាក្យសុំចុះបញ្ជីគំនូរឧស្សាហកម្មថ្មី | |
ពាក្យសុំចុះបញ្ជីគំនូរឧស្សាហកម្មសាឡើងវិញ | |