ព័ត៌មានទូទៅ និងកំណត់សំគាល់

យោងតាមមាត្រា ១១៩ នៃច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីចុះផ្សាយនៅក្នុង ព្រឹត្តិបត្រផ្លូវការរាល់គំនូរឧស្សាហកម្ម ដែលបានចុះបញ្ជីរួច។

១-ព្រឹត្តិបត្រផ្លូវការ

ព្រឹត្តិបត្រនេះត្រូវបានបោះពុម្ពដោយ នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយ អនុលោមតាមប្រការ ២៥ នៃប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម។
ព្រឹត្តិបត្រផ្លូវការនេះ អាចរកបាននៅលើវេបសាយនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម (https://dip.misti.gov.kh/)។