តើអ្វីជាគំនូរបង្ហាញនៃសៀគ្វីបង្រួម?

គំនូរបង្ហាញនៃសៀគ្វីបង្រួមគឺជាការរួមបញ្ចូលគ្នាជាទម្រង់បីខ្នាតនៃធាតុនិងការតភ្ជាប់គ្នានៃសៀគ្វីរួមបញ្ចូលគ្នា។

  •  គំនូរបង្ហាញ គឺការរៀបចំជាទម្រង់បីខ្នាតនៃធាតុដែលយ៉ាងហោចណាស់មាន​ធាតុ​មួយ​ជាធាតុសកម្ម ហើយភ្ជាប់ការទំនាក់ទំនងគ្នាទៅវិញទៅមកនៃធាតុមួយ ឬនៃធាតុមួយ​ចំនួន​ ឬទាំង​អស់នៃ​សៀគ្វី​បង្រួម​ ឬការរៀបចំទម្រង់បីខ្នាតនោះដែលបានរៀបចំឡើងសម្រាប់​សៀ​គ្វីបង្រួម​មានគោលបំណង​សម្រាប់ផលិត។
  •  សៀគ្វីបង្រួម គឺជាផលិតផលមួយក្នុងទម្រង់ជាផលិតផលសម្រេច ឬពាក់​កណ្តាល​សម្រេច​ដែលក្នុង​ចំណោម​ធាតុ​ជាច្រើន​ ដែលបង្កើតផលិតផលនោះ​ដែល​យ៉ោង​ហោច​ណាស់​មាន​ធាតុមួយជាធាតុសកម្ម ហើយបានបង្កើតឡើងនូវការភ្ជាប់គ្នាទៅវិញទៅមក​នៃ​ធាតុ​មួយ​ចំនួន​ ឬ​ទាំង​អស់​ដោយ​រួម​បញ្ចូលគ្នា​នៅ​ក្នុង​ ឬនៅលើវត្ថុមួយបន្ទះហើយ​មាន​គោល​​បំណង​ដំណើរ​ការ​មុខ​ងារផ្នែក​អេ​ឡិច​ត្រូនិច។
  • គំនូរបង្ហាញនៃសៀគ្វីបង្រួមអាចចុះបញ្ជីបានប្រសិនបើ​គំនូរបង្ហាញនៃសៀគ្វីបង្រួមនោះ​ថ្មី។
ភាពថ្មី

គំនូរបង្ហាញនៃសៀគ្វីបង្រួមដែល​អាច​ចាត់ទុក​ថាថ្មីបាន​ លុះត្រាតែគំនូរបង្ហាញនៃសៀគ្វីបង្រួមនោះ​ជាលទ្ធផល​នៃ​ការខិតខំប្រឹងប្រែង​ខាងប្រាជ្ញាផ្ទាល់របស់អ្នក​បង្កើត និងដែល​មិន​មែន​ជា​ការងារសាមញ្ញធម្មតា​នៅ​ក្នុង​ចំណោម​អ្នកបង្កើត​គំនូរបង្ហាញនៃសៀគ្វីបង្រួម​ និងនៅក្នុង​ចំណោម​អ្នក​ផលិត​សៀគ្វីបង្រួម​ទាំងឡាយ​ នៅពេលដែលបង្កើត​គំនូរបង្ហាញ​នៃសៀគ្វីបង្រួម​នោះ​ឡើង​។