សំណុំលិខិតស្នើសុំ
សំណុំលិខិតស្នើសុំចុះបញ្ជីការពារពូជថ្មីនៃដំណាំ រួមមានពាក្យសុំត្រូវបញ្ជាក់នូវព័ត៌មានចាំបាច់ ដែលមានភ្ជាប់មកជាមួយនូវឯកសារ និងសំណាក់ពូជដំណាំតាមកាលបរិច្ឆេទ និងទីកន្លែងដែលកំណត់ដោយមន្ត្រីកាន់កាប់បញ្ជី។
អ្នកដាក់ពាក្យសុំត្រូវដាក់ជូនមន្ត្រីកាន់កាប់បញ្ជី តាមគំរូពាក្យស្នើសុំដែលបានកំណត់ក្នុងឧបសម្ព័ន្ធ១នៃប្រការនេះ ហើយត្រូវបង់ថ្លៃសេវាតាមការកំណត់។
ពាក្យសុំត្រូវមានលក្ខណៈដូចខាងក្រោម៖
១- ពាក្យសុំចុះបញ្ជីការពារពូជថ្មីនៃដំណាំ ត្រូវបំពេញតាមគំរូពាក្យសុំលេខ ១ព.ដ ដូចមានភ្ជាប់ក្នុង ឧបសម្ព័ន្ធ ១ នៃប្រកាសនេះ។
២- ពាក្យសុំត្រូវបញ្ជាក់ ឈ្នោះ អាសយដ្ឋាន សញ្ជាតិ និងទីលំនៅរបស់អ្នកដាក់ពាក្យសុំម្នាក់ៗ និងត្រូវចុះហត្ថលេខាដោយអ្នកដាក់ពាក្យសុំម្នាក់ៗ។
៣- ក្នុងករណីអ្នកដាក់ពាក្យសុំជាអ្នកបង្កាត់ពូជថ្មីនៃដំណាំ ពាក្យសុំត្រូវតែភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីអានុភាពនោះ ហើយក្នុងករណីដែលអ្នកដាក់ពាក្យសុំមិនមែនជាអ្នកបង្កាត់ពូជថ្មីនៃដំណាំទេនោះពាក្យសុំត្រូវបញ្ជាក់ឈ្មោះ និងអាសយដ្ឋានរបស់អ្នកបង្កាត់ពូជថ្មីនៃដំណាំម្នាក់ៗ ព្រមទាំងភ្ជាប់មកជាមួយ នូវឯកសារបញ្ជាក់អំពីសិទ្ធិរបស់អ្នកដាក់ពាក្យសុំ ចំពោះការការពារពូជថ្មីនៃដំណាំ។
៤- ប្រសិនបើអ្នកដាក់ពាក្យសុំ ត្រូវបានតំណាងដោយភ្នាក់ងារ ពាក្យសុំត្រូវបញ្ជាក់ និងថ្លែងបញ្ជាក់ផងដែរនូវឈ្មោះ និងអាសយដ្ឋានរបស់ភ្នាក់ងារនោះ។
៥- ចំណងជើងនៃពូជដំណាំថ្មី ត្រូវតែខ្លី ហើយច្បាស់លាស់។