នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ​លេខ ៤៣ អនក្រ.បក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៣

គោលបំណង

នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ត្រូវបានបង្កើតឡើងក្នុងគោលបំណងរៀបចំបេសក​កម្ម​ និងរចនាសម្ព័ន្ធរបស់នាយកដ្ឋាន និងរៀបចំតួនាទី ភារកិច្ចរបស់ការិយាល័យនានា ដើម្បី​ធានាគុណ​ភាព​ និងប្រសិទ្ធភាពនៃ​លទ្ធផលបំពេញការងាររបស់នាយកដ្ឋាន និងជំរុញធានានូវគោលនយោបាយកម្មសិទ្ធិឧស្សាហកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ ផ្សព្វផ្សាយ និងអនុវត្ត​ច្បាប់​ បទប្បញ្ញត្តិកម្មសិទ្ធិឧស្សាហកម្មនានា ឱ្យមានភាពរលូន ស្របតាមការសន្យារបស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលចូលជា​សមាជិក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ព្រមទាំងសហការទទួល និងប្រើប្រាស់ជំនួយបច្ចេកទេសពាក់ព័ន្ធនឹង​វិស័យ​កម្មសិទ្ធិបញ្ញា​ ពីអង្គការអន្តរជាតិ និងប្រទេសនានាឱ្យមានប្រសិទ្ធភាពខ្ពស់។