គំនូរបង្ហាញនៃសៀគ្វីបង្រួមគឺជាការរួមបញ្ចូលគ្នាជាទម្រង់បីខ្នាតនៃធាតុនិងការតភ្ជាប់គ្នានៃសៀគ្វីរួមបញ្ចូលគ្នា។
- គំនូរបង្ហាញ គឺការរៀបចំជាទម្រង់បីខ្នាតនៃធាតុដែលយ៉ាងហោចណាស់មានធាតុមួយជាធាតុសកម្ម ហើយភ្ជាប់ការទំនាក់ទំនងគ្នាទៅវិញទៅមកនៃធាតុមួយ ឬនៃធាតុមួយចំនួន ឬទាំងអស់នៃសៀគ្វីបង្រួម ឬការរៀបចំទម្រង់បីខ្នាតនោះដែលបានរៀបចំឡើងសម្រាប់សៀគ្វីបង្រួមមានគោលបំណងសម្រាប់ផលិត។
- សៀគ្វីបង្រួម គឺជាផលិតផលមួយក្នុងទម្រង់ជាផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចដែលក្នុងចំណោមធាតុជាច្រើន ដែលបង្កើតផលិតផលនោះដែលយ៉ោងហោចណាស់មានធាតុមួយជាធាតុសកម្ម ហើយបានបង្កើតឡើងនូវការភ្ជាប់គ្នាទៅវិញទៅមកនៃធាតុមួយចំនួន ឬទាំងអស់ដោយរួមបញ្ចូលគ្នានៅក្នុង ឬនៅលើវត្ថុមួយបន្ទះហើយមានគោលបំណងដំណើរការមុខងារផ្នែកអេឡិចត្រូនិច។
- គំនូរបង្ហាញនៃសៀគ្វីបង្រួមអាចចុះបញ្ជីបានប្រសិនបើគំនូរបង្ហាញនៃសៀគ្វីបង្រួមនោះថ្មី។