ការិយាល័យប្រកាសនីយបត្រតក្កកម្ម ជាសេនាធិការ​ឱ្យ​ថ្នាក់​ដឹកនាំនាយកដ្ឋាន លើការងារ​ប្រកាសនី​យបត្រ​តក្កកម្ម វិញ្ញាបនបត្រម៉ូដែល​មាន​អត្ថប្រយោជន៍ និងគំនូរបង្ហាញនៃសៀគ្វីបង្រួម និងមានភារកិច្ចដូចតទៅ៖

  • រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ទិសដៅ និងផែនការក្នុងការពង្រឹងការការពារ​ប្រកាសនីយបត្រ​តក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរបង្ហាញនៃ​សៀគ្វីបង្រួម។
  • រៀបចំបទដ្ឋានគតិយុត្ត នីតិវិធី និងបទបញ្ជាពាក់ពន្ធ័នឹងការផ្ដល់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម។
  • ទទួលស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃសំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូ​ដែល​មានអត្ថប្រយោជន៍ និងគំនូរបង្ហាញនៃសៀគ្វីបង្រួម។
  • អនុវត្ដនីតិវិធីលើការផ្ដល់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល​មានអត្ថ​ប្រយោជន៍ និងការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម។
  • អនុវត្ដនីតិវិធីសំណុំលិខិតស្នើសុំអន្ដរជាតិ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រ​ម៉ូដែល​​មានអត្ថប្រយោជន៍ និងគំនូរបង្ហាញនៃសៀគ្វីបង្រួម តាមប្រពន្ធ័​អន្ដរជាតិនៃ​សន្ធិសញ្ញាសហប្រតិ​បត្តិការប្រកាសនីយ​បត្រតក្កកម្ម តាមប្រពន្ធ័ថ្នាក់តំបន់ និងតាមកិច្ចសហប្រតិបត្តិការរបស់រដ្ឋ។
  • គ្រប់គ្រងប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរបង្ហាញនៃសៀគ្វីបង្រួមដែលបាន​ផ្ដល់សិទ្ធិ​ការពារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • សហការ ផ្តល់យោបល់បច្ចេកទេសដល់មណ្ឌលស្រាវជ្រាវ និងពិនិត្យប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយាជន៍។
  • រៀបចំចងក្រង បោះពុម្ព និងផ្សព្វផ្សាយតាមព្រឹត្ដិបត្រផ្លូវការ និងតាមមធ្យោបាយផ្សេងទៀតអំពី៖
    • សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម ការផ្ដល់ប្រកាសនីយបត្រតក្កកម្ម និង​​ការងារ​ពាក់​ព័ន្ធ​ផ្សេងៗទៀត។
    • សំណុំលិខិតស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ការផ្ដល់វិញ្ញាបនបត្រម៉ូដែល​មានអត្ថប្រយោជន៍ និងការងារពាក់ព័ន្ធផ្សេងៗទៀត។
    • សំណុំលិខិតស្នើសុំចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមនិងការងារពាក់ព័ន្ធផ្សេងៗទៀត និងទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្ឋានប្រគល់ជូន។