ប្រវត្តិនៃនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម

ប្រវត្តិសងេ្ខប

នៅក្នុងព្រះរាជាណាចក្រកម្ពុជា កម្មសិទ្ធិបញ្ញាបានចាប់កំណើតមានតាំងពីក្នុងទស្សវត្សទី៦០ និង ៧០ មកម្លេះ ក្រោយមកប្រទេសកម្ពុជាក៏បានជួបនូវវិបត្តិសង្រ្គាមក្នុងស្រុកដ៏ធ្ងន់ធ្ងរ ដែលធ្វើអោយវិស័យកម្មសិទ្ធិបញ្ញាត្រូវបានបោះបង់ចោលអស់រយៈពេលជិត២ទសវត្ស។ ដោយមាន​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានចាប់ផ្តើមស្តារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឡើងវិញ ដែលនាំអោយវិស័យកម្មសិទ្ធិបញ្ញា ត្រូវបានដំណើរការឡើងវិញ។ ជាលទ្ធផល នៅឆ្នាំ២០០៣ ការិយាល័យកម្មសិទ្ធិឧស្សាហកម្ម នៃនាយកដ្ឋានបច្ចេកទេស ទៅជានាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហើយនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល ដែលបច្ចុប្បន្នបានប្តូរឈ្នោះទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានភារកិច្ចទទួលចុះបញ្ជី និងការពារទៅលើប្រកាសនីយបត្រតកក្កម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍  គំនូបង្ហាញ​នៃ​សៀគ្វីបង្រួម គំនូរឧស្សាហកម្ម និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ដែលទទួលបាន​ការ​គាំទ្រ និង​ជួយជ្រោមជ្រែងបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីប្រទេសនានា ជាពិសេស អង្គការកម្មសិទ្ធិបញ្ញាពិភព​លោក (World Intellectual Property Organization-WIPO) ដែលមាន មូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។