យោងតាមសារសំឡេងពិសេស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សម្ដេចបានស្នើដល់រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា ឲ្យពិភាក្សាជាមួយនឹងបណ្ដា ខេត្ដ-រាជធានី ដើម្បីកំណត់បើកសាលារៀន នៅតាមទីតាំងមួយចំនួនដែលមិនមានការឆ្លងនៃជំងឺកូវីដ១៩។