កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋគារ អឺរ៉ាភ្នំពេញ ក្រសួង MISTI បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា(ERIA) បានរៀបចំសិក្ខាសាលា និងការប្រកួតប្រជែង ស្តីពីការស្រាវជ្រាវ និងការប្រើប្រាស់ពត៌មានប្រកាសនីយបត្រតក្កកម្ម ក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ចូលរួមក្នុងពិធីបើកសិក្ខាសាលា និង ឯកឧត្តម វ៉ែន គៀហាក់ អនុរដ្ឋលេខាធិការ ចូលរួមក្នុងពិធីបិទសិក្ខាសាលា។

សិក្ខាសាលានេះ មានអ្នកចូលរួមមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សមាគមន៍កម្មសិទិ្ធបញ្ញា ភ្នាក់ងារកម្មសិទិ្ធបញ្ញា និង ក្រុមអ្នកច្បាប់មួយចំនួន ដែលសរុបចំនួន ៣៥ នាក់ ។

សិក្ខាសាលាចំនួនពីរថ្ងៃនេះបានផ្តោតលើ៖

  • ការចង្អុលបង្ហាញ ចំណេះដឹងជាមូលដ្ឋាន ក្នុងការស្វែងរកពត៌មានប្រកាសនីយបត្រតក្កកម្ម និងការប្រើប្រាស់ពត៌មានទាំងនេះ សម្រាប់ការអភិវឌ្ឍន៍នៅក្នុងអាជីវកម្មរបស់ខ្លួន។

  • ការបង្ហាញនូវរបៀបស្រាវជ្រាវរកតក្កកម្ម និងការកំនត់វិសាលភាពតក្កកម្ម ដែលមានពីមុនមក សម្រាប់អ្នកស្រាវជ្រាវ តក្កករ ដែលចង់រកពត៌មានដែលទាក់ទងនឹងតក្កកម្មរបស់ខ្លួន ដែលបានបង្កើតឡើង ដើម្បីអភិវឌ្ឍននូវគំនិតច្នៃប្រឌិតរបស់ខ្លួន ។
  • ការពន្យល់បង្ហាញពីអ្នកជំនាញ និងលំហាត់ស្រាវជ្រាវ អនុវត្តដោយផ្ទាល់ និងមានការប្រកួតប្រជែងជាក្រុម ដោយមានការធ្វើការបកស្រាយបង្ហាញ ការពារនូវកិច្ចការរបស់ខ្លួន។
  • ជាចុងក្រោយមានការផ្តល់លទ្ធផល ដល់ក្រុមអ្នកស្រាវជ្រាវលំហាត់ឈ្នះចំនួនបីក្រុម ដែលជាលទ្ធផល នៃការទទួលបានចំណេះដឹង ពីសិក្ខាសាលាចំនួនពីរថ្ងៃនេះ ។